១៥
ទឹកដីរបស់កុលសម្ព័ន្ធយូដា
១ ឯចំណែក ដែលបានចែកដល់ពូជអំបូរនៃពួកកូនចៅយូដាតាមគ្រូគេទាំងប៉ុន្មាន នោះគឺខាងត្បូងទល់នឹងព្រំស្រុកអេដំម ហើយនឹងទីរហោស្ថានស៊ីនខាងត្បូងបំផុត
២ ព្រំដែនគេខាងត្បូង នោះចាប់តាំងពីចុងឈូងសមុទ្រអំបិលដែលបែរទៅខាងត្បូង
៣ ដំរង់ទៅខាងត្បូង រួចឡើងតាមច្រកភ្នំអាក្រាប៊ីមទៅតាមស៊ីន ហើយចេញមកខាងត្បូងកាដេស-បារនា ដំរង់ទៅដល់ហេស្រុន ហើយឡើងទៅឯអាដារ រួចបត់មកដល់ការកា
៤ ពីនោះទៅក៏ដល់អាសម៉ូន រួចចេញទៅ តាមស្ទឹងស្រុកអេស៊ីព្ទ ផុតត្រឹមសមុទ្រ នេះហើយជាព្រំដែនរបស់ឯងរាល់គ្នានៅខាងត្បូង។
៥ ឯព្រំប្រទល់ខាងកើត នោះគឺជាសមុទ្រអំបិលរហូតដល់ចុងទន្លេយ័រដាន់ ហើយព្រំប្រទល់ខាងជើង នោះចេញពីឈូងសមុទ្រដែលនៅចុងទន្លេយ័រដាន់
៦ ឡើងទៅដល់បេត-ហុកឡា ដំរង់ទៅខាងជើងបេត-អើរ៉ាបា រួចក៏ឡើងទៅដល់ថ្មដារបស់បូហានជាកូនរូបេន
៧ ហើយចេញពីច្រកភ្នំអាកោរ ឡើងទៅដល់ដេបៀរ រួចកាត់ត្រង់ទៅឯជើង ខាងគីលកាល ដែលទល់មុខនឹងផ្លូវដែលឡើងទៅឯអាឌូមីម នៅខាងត្បូងស្ទឹង ហើយក៏ទៅតាមក្បាលទឹកអេន-សេមែស រួចចេញមកត្រង់អេន-រ៉ូកេល
៨ ពីទីនោះក៏ឡើងតាមច្រកភ្នំបេន-ហ៊ីនណំម ខាងត្បូងក្រុងយេប៊ូស គឺជាក្រុងយេរូសាឡិម រួចឡើងទៅដល់កំពូលភ្នំដែលនៅខាងលិច ទល់មុខ និងច្រកភ្នំហ៊ីនណំម គឺជាចុងច្រកភ្នំខាងជើងរបស់ពួករេផែម
៩ ពីកំពូលភ្នំនោះ ក៏ចុះទៅដល់ក្បាលទឹកណែបត្វា ដំរង់ទៅតាមទីក្រុងទាំងប៉ុន្មាន នៅភ្នំអេប្រុន រហូតដល់បាឡា គឺជាក្រុងគារយ៉ាត់-យារីម
១០ ពីឡាបា ក៏បត់ទៅខាងលិចទៅដល់ភ្នំសៀរ រួចកាត់ទៅតាមចង្កេះខាងជើងនៃភ្នំយារីម គឺជាកេសាឡូន ហើយចុះទៅដល់បេត-សេមែសរហូតដល់ធីមណា
១១ ពីទីនោះក៏ចេញទៅខាងជើងក្រុងអេក្រុនដល់ស៊ីក្រុន ហើយតាមភ្នំបាឡាទៅដល់យ៉ាបនាល រួចផុតត្រឹមសមុទ្រ
១២ ឯព្រំប្រទល់ខាងលិច នោះគឺតាមឆ្នេររបស់សមុទ្រធំ នោះហើយជាព្រំស្រុកនៅព័ទ្ធជុំវិញរបស់ពួកកូនចៅយូដា តាមគ្រួគេទាំងប៉ុន្មាន។
កាលែបវាយយកក្រុងហេប្រុន និងក្រុងដេបៀរ
១៣ យ៉ូស្វេក៏ចែកឲ្យដល់កាលែប ជាកូនយេភូនេ មាន១ចំណែក ជាមួយនឹងពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (ឯអើបានោះជាឪពុកអ័ណាក់)
១៤ កាលែបក៏បណ្តេញកូនរបស់អ័ណាក់៣នាក់ចេញ គឺសេសាយ១ អ័ហ៊ីម៉ាន១ និងតាលម៉ាយ១ សុទ្ធតែជាកូនអ័ណាក់
១៥ ពីទីនោះគាត់ក៏ឡើងទៅ ទាស់នឹងពួកអ្នកស្រុកដេបៀរ រីឯក្រុងដេបៀរនោះ កាលពីដើមមានឈ្មោះជាគារយ៉ាត់-សេភើរ
១៦ កាលែបក៏សន្យាថា បើអ្នកណានឹងវាយយកគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ទៅធ្វើជាប្រពន្ធអ្នកនោះ
១៧ ដូច្នេះអូធ្នាល ជាកូនកេណាស ដែលកេណាសជាប្អូនកាលែប គាត់ក៏វាយយកបាន នោះកាលែបក៏ឲ្យនាងអាកសា ជាកូនខ្លួន ទៅធ្វើជាប្រពន្ធគាត់ទៅ
១៨ កាលនាងបានមកដល់គាត់ហើយ នោះក៏បបួលឲ្យសូមដីពីឪពុកនាង ដូច្នេះនាងចុះពីលើសត្វជំនិះ កាលែបក៏សួរថា ហេតុអ្វីហ្នឹង
១៩ នាងឆ្លើយថា សូមលោកឪពុកចែកឲ្យខ្ញុំ១ចំណែកផង ដ្បិតលោកឪពុកបានឲ្យខ្ញុំមានដីខាងត្បូងហើយ ដូច្នេះសូមឲ្យខ្ញុំមានក្បាលទឹកដែរ នោះគាត់ក៏ឲ្យក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
ស្រុកភូមិរបស់កុលសម្ព័ន្ធយូដា
២០ នេះជាមរដក របស់ពូជអំបូរ នៃពួកកូនចៅយូដា តាមគ្រួគេទាំងប៉ុន្មាន
២១ ឯទីក្រុងទាំងប៉ុន្មានរបស់ពូជអំបូរនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំដែនរបស់អេដំម នោះគឺកាបសៀល១ អេឌើរ១ យ៉ាគើរ១
២២ គីណា១ ឌីម៉ូណា១ អាដាដា១
២៣ កេដេស១ ហាសោរ១ អ៊ីថ្នាន១
២៤ ស៊ីភ១ ថេលែម១ ប្អាឡូត១
២៥ ហាសោរ-ហាដាថា១ កេរីយ៉ុត-ហេស្រុន គឺជាក្រុងហាសោរ១
២៦ អាម៉ាម១ សេម៉ា១ ម៉ូឡាដា១
២៧ ហាសា-កាដា១ ហែសម៉ូន១ បេត-ផាលែត១
២៨ ហាសា-ស៊ូអាល១ ប្អៀរ-សេបា១ ប៊ីសយ៉ុតយ៉ា១
២៩ បាឡា១ អ៊ីយីម១ អាសែម១
៣០ អែលថូឡាត១ កេសៀល១ ហោម៉ា១
៣១ ស៊ីកឡាក់១ ម៉ាតម៉ាណា១ សានសាណា១
៣២ ល្បាអូត១ ស៊ីលហ៊ីម១ អាយីន១ និងរីម៉ូន១ រួមទាំងអស់មាន២៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៣៣ ឯខាងស្រុកទំនាប នោះមានក្រុងអែសថោល១ សូរ៉ាស់១ អាសណា១
៣៤ សាណូអា១ អេន-កានីម១ តាពួរ១ អេណាម១
៣៥ យ៉ារមុត១ អាឌូឡាម១ សូគរ១ អាសេកា១
៣៦ ស្អារ៉ែម១ អាឌីថែម១ កេដេរ៉ា១ និងក្តេរ៉ូថែម១ រួមទាំងអស់មាន១៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
៣៧ ក្រុងសេណាន១ ហាដាសា១ មិកដាល-កាឌ់១
៣៨ ឌីលាន១ មីសប៉ា១ យ៉ុកធាល១
៣៩ ឡាគីស១ បូសកាត់១ អេក្លុន១
៤០ កាបូន១ ឡាម៉ាស១ គីតលីស១
៤១ កេដេរ៉ូត១ បេត-ដាកុន១ ន៉ាអាម៉ា១ និងម៉ាកេដា១ ទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
៤២ ក្រុងលិបណា១ អេធើរ១ អាសាន១
៤៣ យីបថា១ អាសណា១ នេស៊ីប១
៤៤ កៃឡា១ អាក់ស៊ីប១ និងម៉ារីសា១ ទាំងអស់មាន៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
៤៥ ក្រុងអេក្រុន១ ព្រមទាំងទីដំបន់ និងភូមិជុំវិញទាំងប៉ុន្មានផង
៤៦ ហើយអស់ទាំងទីក្រុងដែលនៅខាងក្រុងអាសដូឌ និងភូមិទាំងប៉ុន្មាន ចាប់តាំងពីក្រុងអេក្រុនរហូតដល់សមុទ្រ
៤៧ និងក្រុងអាសដូឌ ព្រមទាំងភូមិ និងដំបន់ទាំងប៉ុន្មាន ដែលនៅជុំវិញ ក្រុងកាសា ព្រមទាំងភូមិ និងដំបន់ទាំងប៉ុន្មានដែលនៅជុំវិញ រហូតដល់ស្ទឹងស្រុកអេស៊ីព្ទ និងសមុទ្រធំ ដែលជាព្រំប្រទល់របស់ស្រុកនោះ។
៤៨ ឯខាងស្រុកភ្នំនោះមានក្រុងសាមា១ យ៉ាទារ១ សូគរ១
៤៩ ដាណា១ គារយ៉ាត់-សាណា គឺជាក្រុងដេបៀរ១
៥០ អាណាប១ អែសធេម៉ូរ១ អានីម១
៥១ កូសែន១ ហូឡូន១ និងគីឡោ១ ទាំងអស់មាន១១ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
៥២ ក្រុងអារ៉ាប១ ឌូម៉ា១ អែសអៀន១
៥៣ យ៉ានិម១ បេត-តាពួរ១ អាផែកា១
៥៤ ហិមតា១ គារយ៉ាត់-អើបា គឺជាក្រុងហេប្រុន១ និងស៊ីអោរ១ ទាំងអស់មាន៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
៥៥ ក្រុងម៉ាអូន១ កើមែល១ ស៊ីភ១ យូថា១
៥៦ យេសរាល១ យ៉ុកឌាម១ សាណូអា១
៥៧ កាអ៊ីន១ គីបៀរ១ និងធីមណា១ ទាំងអស់មាន១០ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
៥៨ ក្រុងហោលហ៊ុល១ បេត-ស៊ើរ១ កេដោរ១
៥៩ ម្អារ៉ាត១ បេត-អាណូត១ និងអែលទិកុន១ ទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
៦០ ក្រុងគារយ៉ាត់-បាល គឺជាក្រុងគារយ៉ាត់-យារីម១ និងរ៉ាបាត១ ទាំងអស់មាន២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៦១ ឯខាងទីរហោស្ថាន នោះមានក្រុងបេត-អើរ៉ាបា១ មីឌីន១ សេកាកា១
៦២ នីបសាន១ អៀ-ហាមេឡាក់១ និងអេន-កេឌី១ ទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
៦៣ រីឯពួកកូនចៅយូដា គេពុំអាច និងបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ពួកសាសន៍នោះគេចេះតែនៅជាមួយ និងពួកកូនចៅយូដា នៅក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។