៨៧
ក្រុងស៊ីយ៉ូន ជាប្រភពនៃព្រះពររបស់យើង
ទំនុកជាបទចំរៀងរបស់កូនចៅកូរេ។
១ ព្រះយេហូវ៉ាបានតាំងទីលំនៅរបស់ទ្រង់
នៅលើភ្នំបរិសុទ្ធ
២ ទ្រង់ស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូន
ជាជាងអស់ទាំងទីអាស្រ័យរបស់យ៉ាកុប
៣ ឱទីក្រុងរបស់ព្រះអង្គអើយ
គេថ្លែងប្រាប់សេចក្តីឧត្តុង្គឧត្តមពីឯង។
–បង្អង់
៤ ៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន
ទុកជាពួកដែលស្គាល់អញ
នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស
និងសាសន៍អេធីយ៉ូពីដែរ
គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក
៥ អើ គេនឹងនិយាយពីក្រុងស៊ីយ៉ូនថា អ្នកនេះ១ អ្នកនោះ១
បានកើតនៅក្រុងនោះ
ហើយគឺព្រះដ៏ខ្ពស់បំផុតដែលនឹងតាំងឲ្យមាំមួនដែរ
៦ កាលណាព្រះយេហូវ៉ាទ្រង់ចុះបញ្ជីអស់ទាំងសាសន៍
នោះទ្រង់នឹងរាប់ថា អ្នកនោះបានកើតនៅក្រុងនោះឯង។ –បង្អង់
៧ ហើយពួកអ្នកចំរៀង និងពួកអ្នកលេងភ្លេង គេនឹងថា
អស់ទាំងដើមហេតុនៃខ្ញុំនៅក្នុងឯងដែរ។