៨
១ ឱបើទ្រង់ជាប្អូនប្រុសនៃខ្ញុំម្ចាស់ទៅអេះ
ជាអ្នកដែលបានបៅដោះម្តាយរបស់ខ្ញុំម្ចាស់
ដូច្នេះ កាលណាខ្ញុំម្ចាស់ប្រទះនឹងទ្រង់នៅខាងក្រៅ
នោះខ្ញុំម្ចាស់នឹងថើបទ្រង់ចេះតែបាន
ឥតមានអ្នកណាមើលងាយខ្ញុំម្ចាស់ផង
២ ខ្ញុំនឹងនាំទ្រង់ចូលទៅក្នុងផ្ទះម្តាយរបស់ខ្ញុំម្ចាស់
ម្តាយនឹងបង្រៀនដល់ខ្ញុំម្ចាស់
ខ្ញុំម្ចាស់នឹងយកស្រាដែលលាយគ្រឿងក្រអូប
ជាស្រាធ្វើពីទឹកទទឹមមកថ្វាយទ្រង់សោយ
៣ នោះព្រះហស្តឆ្វេងទ្រង់នឹងទ្រក្បាលខ្ញុំម្ចាស់
ហើយព្រះហស្តស្តាំនឹងឱបខ្ញុំម្ចាស់
៤ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា
នាងទាំងឡាយមិនអង្រួន ឬដាស់ស្ងួនសំឡាញ់ខ្ញុំ
ឡើយ
ចាំទាល់តែទ្រង់សព្វព្រះទ័យ។
៥ ៙ តើនាងណានុ៎ះ ដែលឡើងមកពីទីរហោស្ថាន
កំពុងផ្អែកលើអ្នកស្ងួនសំឡាញ់របស់នាងដូច្នេះ។
៙ អញបានបណ្តាលឲ្យឯងមានសេចក្តីស្រឡាញ់នៅ
ក្រោមដើមសារី
ជាទីដែលម្តាយឯងបានឈឺនឹងសំរាល
ជាទីដែលអ្នកឈឺនឹងសំរាលបានបង្កើតឯងមក។
៦ ៙ សូមប្តិតខ្ញុំម្ចាស់និត្យនៅព្រះទ័យទ្រង់ដូចជាត្រា
គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង
ដ្បិតសេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់
ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង
មនុស្សស្លាប់
ហើយជំហួលនៃសេចក្តីនោះក៏ជាជំហួលនៃភ្លើង
ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកព្រះ
៧ ណាក៏មិនអាចនឹងពន្លត់សេចក្តី
ស្រឡាញ់បានឡើយ
ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ
ទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់
រលីងឲ្យបានសេចក្តីស្រឡាញ់
គង់តែអ្នកនោះនឹងត្រូវបានសេចក្តីមើលងាយ
ទទេៗវិញ។
៨ ៙ យើងមានប្អូនស្រី១ មិនទាន់ដុះដោះនៅឡើយ
តើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើង
នៅថ្ងៃដែលមានគេមកដណ្តឹង។
៩ ៙ បើនាងជាកំផែង យើងនឹងធ្វើប៉មពីប្រាក់នៅពីលើ
បើសិនជានាងជាផ្ទាំងទ្វារ នោះយើងនឹងធ្វើក្របពីឈើ
តាត្រៅឲ្យនាង។
១០ ៙ ឯខ្ញុំជាកំផែងពិត ដោះរបស់ខ្ញុំជាប៉មហើយ
តាំងពីនោះខ្ញុំនៅចំពោះព្រះនេត្រទ្រង់ ដូចជាអ្នកដែល
បណ្តាលឲ្យមានសេចក្តីសុខ
១១ ស្តេចសាឡូម៉ូនទ្រង់មានចំការទំពាំងបាយជូរ
នៅត្រង់បាល-ម៉ូន
ទ្រង់បានប្រវាស់ទៅឲ្យពួកអ្នកដទៃធ្វើ
ដែលពួកនោះគ្រប់ៗគ្នាត្រូវនាំយកប្រាក់
១ពាន់ដួងមកថ្វាយ
ដើម្បីឲ្យបានផលចំការនោះ
១២ ឯចំការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខ
ខ្ញុំម្ចាស់នេះហើយ
ឯទ្រង់ ឱសាឡូម៉ូនអើយ
ទ្រង់នឹងបានប្រាក់១ពាន់នោះ
ហើយពួកអ្នកដែលធ្វើចំការនឹងបានដល់២រយដែរ
១៣ ឱនាងដែលអាស្រ័យនៅក្នុងសួនអើយ
ពួកភឿនរង់ចាំស្តាប់សំឡេងឯង
សូមឲ្យអញបានឮផង។
១៤ ៙ ឱស្ងួនសំឡាញ់របស់ខ្ញុំម្ចាស់អើយ
សូមឆាប់ៗធ្វើដូចជាប្រើសឬក្តាន់ស្ទាវ
នៅលើភ្នំគ្រឿងក្រអូបទៅ។:៚