១៥០
ចូរ​អោយ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​ព្រះអម្ចាស់!
១ ហាលេលូយ៉ា!
ចូរ​សរសើរ​តម្កើង
ព្រះជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ!
ចូរ​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្នុង​លំហ​អាកាស
ដែល​ជា​ព្រះដំណាក់​ដ៏​រឹងមាំ​របស់​ព្រះអង្គ!
២ ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ចំពោះ​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ!
ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គឧត្ដម​បំផុត!
៣ ចូរ​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​សំឡេង​ត្រែ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​ដេញ​ចាប៉ី និង​ដេញ​ពិណ!
៤ ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​វាយ​ក្រាប់ និង​រាំ​របាំ!
ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!
៥ ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​វាយ​ស្គរ​យ៉ាង​ពីរោះ!
ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​វាយ​ស្គរ​អោយ​លាន់​ឮ​រំពង!
៦ ចូរ​អោយ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល
សរសើរ​តម្កើង​ព្រះអម្ចាស់!
ហាលេលូយ៉ា!